ភ្នំពេញ ,នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,
វត្ត ជុំ ដែលមានទីតាំងស្ថិតនៅភូមិគោករកា សង្កាត់គោករកា មានព្រះសង្ឃ ៤អង្គ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ១៩ ! ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ពុទ្ធបរិស័ទ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ និងឧបាសក ដែលគង់/រស់នៅក្នុង វត្ត ជុំ ដែលមានទីតាំងស្ថិតនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ររាជធានីភ្នំពេញ។ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
មូលហេតុ៖ មានព្រះសង្ឃ ៤អង្គ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ១៩។ ប្រភពឆ្លង មកពីនិស្សិតស្នាក់នៅក្នុងវត្តម្នាក់ បានឆ្លងមេរោគ កូវីដ១៩ ពីខាងក្រៅ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា