ភ្នំពេញ, នៅល្ងាចថ្ងៃទី21 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, តូបលេខ ៣៧ (លក់ខោអាវ) ក្នុង ផ្សារ ប៉េសេ ដែលស្ថិតនៅក្នុង សង្កាត់បឹងទំពន់ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាអាជីវករលក់ខោអាវ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលជា អាជីវករ និង ប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញ សូមពាក់ម៉ាស និងរក្សាគម្លាត
តូបលេខ ៣៧ (លក់ខោអាវ) ក្នុង ផ្សារ ប៉េសេ ដែលស្ថិតនៅក្នុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាអាជីវករលក់ខោអាវ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា