មន្ត្រីយោធាស័ក្តិ៣ម្នាក់ដេកស្លាប់លើអង្រឹងនៅកន្លែងយាមទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីយោធាម្នាក់ដេកស្លាប់នៅក្នុងអង្រឹងនៅកន្លែងប៉ុស្តិ៍យាមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់នៅព្រំប្រទល់ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១នេះ ។
ជនរងគ្រោះដែលដេកស្លាប់នោះ មាន ឈ្មោះ ជិន ឈុត ឋានន្តរស័ក្តិអនុសេនីយ៍ឯក(ស័ក្តិ៣) ឋានៈជាមេបញ្ជាការរង កងអនុសេនាធំទី២ កងឯកភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកថ្មពួក បានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ គេប្រទះឃើញគាត់ដេកស្លាប់នៅលើអង្រឹងនៅកន្លែងប៉ុស្តិ៍យាមត្រួពិនិត្យទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នៅព្រំប្រទល់ ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ក្នុងនោះមានកងកម្លាំងនគរបាលវរសេ​នា​តូចការពារព្រំដែនគោកលេខ៨០៧និងកម្លាំងយោធា៦នាក់នៅជាមួយផងដែរ។ នគរបាលបានបញ្ជាក់ឲ្យដឹងបន្តថា ករណីមន្ត្រីយោធាដេកស្លាប់គ្មានអ្នកណាដឹងនោះ បើតាមការអះអាងឲ្យដឹងពីក្រុមគ្រួសារសព មុនពេលប្តីរបស់គាត់ស្លាប់បានទៅផ្ទះហើយប្រាប់ថា មិនស្រួលខ្លួនមានអាការៈឈឺក្បាល បន្ទាប់មកគាត់បានកោសខ្សល់ឲ្យ រួចក៏ត្រឡប់មកកន្លែងធ្វើការវិញ លុះព្រឹកឡើងលឺដំណឹងថាប្តីរបស់គាត់បានដេកស្លាប់ទៅហើយ ។ក្នុងនោះគេបានរាយការណ៍ទៅនគរបាលជំនាញ ក៏ដូចជាគ្រូពេទ្យចុះមកដើម្បីពិនិត្យលើខ្លួនសព ។នគរបាលបានបន្តថា សពជនរងគ្រោះ លោកគ្រូពេទ្យបានយកសំណាកតេស្តរកមេរោគកូវីដ-១៩ តែលទ្ធផលអវិជ្ជមាន។ បើតាមការពិនិត្យលើដងខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសទេ នេះបើតាមការអះអាងរបស់គ្រូពេទ្យ ហើយការស្លាប់របស់
មន្ត្រីយោធារួបនោះគាត់កើតមានជម្ងឺខ្វះជាតិស្ករ សពលោកត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print