ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី លោក នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ, លោក ឧត្តមសេនីយ៍ឯក គឿន ភ័ក្រ្តា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចូលរួមប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ។
អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាពេលនេះដែរ មានពីសំណាក់ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីក្រោមឱវាទក្នុងអង្គភាពផងដែរ៕
...
ដោយ, សិលា