បុរសម្នាក់បើករថយន្តឡិចស៊ិស៣០០បុកបង្គោលភ្លើងក្រឡាប់ជាច្រើនត្រឡប់រួចដោះស្លាកលេខរថយន្តគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចស៊ិស និងមាននារីពីរនាក់រួមដំណើរបានបើកតាមផ្លូវទន្លេសាបក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ ក្រោយពេលកើតហេតុអ្នកបើកបរ និងរួមដំណើរបានចុះពីលើរថយន្តដោះស្លាកលេខរថយន្តនាំគ្នាគេចខ្លួនបាត់ស្រមោលដោយមិនដឹងថានៅក្នុងរថយន្តមានអ្នករងរបួសប៉ុន្មាននាក់ទេ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នៅតាមផ្លូវទន្លេសាប ក្បែរសណ្ឋាគារសុខា ស្ថិតនៅក្នុងភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វារ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត Lexus RX300 ពណ៌ស្ករមួយគ្រឿងមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ និងមាននារី២នាក់រួមដំណើរ បានបើកតាមផ្លូវទន្លេសាបក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់។

ក្រោយពេលកើតហេតុគេឃើញអ្នកបើកបរ និងអ្នករួមដំណើរបានចុះពីលើរថយន្តដោះស្លាកលេខរថយន្តនាំគ្នាគេចខ្លួនបាត់ស្រមោល ដោយមិនដឹងថានៅក្នុងរថយន្តមានអ្នករងរបួសប៉ុន្មាននាក់នោះទេ រីឯរថយន្តខូចខាតស្ទើរទាំងស្រុង។

រថយន្តត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានហៅរថយន្តស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំម្ចាស់ចូលខ្លូនទៅដោះស្រាយសំណងជាក្រោយ៕ ជ្រោយពេជ្រ

image3

image1

image4

...

image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print