មានពលរដ្ឋចិនដល់ទៅជាង៤,៧លាននាក់ បានចុះហត្ថលេខាលើសំណើអំពាវនាវដល់អង្គការសុខភាពពិភពលោក WHO ស្រាវជ្រាវទៅលើមន្ទីរពិសោធន៍អាមេរិក ដើម្បីស្វែងរកប្រភពនៃកូវិដ-១៩ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ពលរដ្ឋនៅក្នុងប្រទេសនេះមានគោលជំហរច្បាស់លាស់ ហើយបានចុះហត្ថលេខាលើសំណើអំពាវនាវដល់អង្គការWHO បើកការស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ Fort Detrick របស់អាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា «ក្នុងរយៈពេល មិនដល់៥ថ្ងៃផង មានពលរដ្ឋចិនប្រមាណជិត៥លាននាក់ហើយបានចុះហត្ថលេខាលើសំណើស្នើដល់អង្គការWHO ធ្វើការស្រាវជ្រាវមន្ទីរពិសោធន៍អាមេរិក។ ចំនួនពលរដ្ឋដែលចុះហត្ថលេខាលើសំណើកាន់តែកើនឡើងខ្ពស់ក្នុងពេលខាងមុខ ទាំងនោះជាគោលបំណងរបស់ពលដ្ឋចិន។ ពលរដ្ឋចិនបង្ហាញការខិឹងសម្បាយ៉ាងខ្លាំងដែលអាមេរិកប្រើប្រាស់បញ្ហាកូវីដ-១៩ ទៅជាបញ្ហានយោបាយតាមរយៈការស្វែងរកឫសគល់នៃកូវីដ-១៩។
ក្រសួងការបរទេសចិន បានបញ្ជាក់ថា អាមេរិកត្រូវតែមានកាតព្វកិច្ចក្នុងការស្រាវជ្រាវមន្ទីរពិសោធន៍នៅក្នុងប្រទេសរបស់ខ្លួន ។ ទីតាំងវេជ្ជសាស្ត្រ Fort Detrick របស់អាមេរិកធ្លាប់បិទទ្វារ ជាតំបន់គួរឲ្យសង្ស័យបំផុតដែលត្រូវបើកការស្រាវជ្រាវ។ ក្រសួងការបរទេសចិន ក៏ធ្លាប់បានលើកឡើងពីជំងឺផ្លូវដង្ហើមរលាកសួត មិនបានដឹងពីមូលហេតុធ្លាប់បានកើតឡើងនៅទីក្រុង Virginia កាលពីរដូវក្តៅឆ្នាំ២០១៩៕ដោយ៖ធីរីណា
រូបថត៖Reuters.