អ្នកទោសចាប់អ្នកយាមគុកធ្វើចំណាប់ខ្មាំងទាមទារនំភីហ្សា

ចែករំលែក៖

ឆ្មាំគុកពីរនាក់នៅក្នុងប្រទេសស៊ុយអែត ត្រូវបានក្រុមអ្នកទោសចាប់ធ្វើជាចំណាប់ខ្មាំងរយៈពេល ៩ម៉ោងដោយទាមទារយកនំភីហ្សាមកប្តូរ ។

សារព័ត៌មាន AFP បានផ្សាយថា អ្នកនាំពាក្យមន្ទីរឃុំឃាំង Hallbyស្ថិតនៅតំបន់ Eskilstuna ប្រទេស៊ុយអែតបានឱ្យដឹងថា ឆ្មាំគុកទាំងពីរនាក់មិនមានរបួសនោះឡើយ ហើយត្រូវបានដោះលែងវិញក្រោយទទួលបាននំភីហ្សា ។
អ្នកទោសពីរនាក់កំពុងតែអនុវត្តទោសពីបទសម្លាប់មនុស្សក្នុងពន្ធនាគារដែលមានការយាមល្បាតតឹងតែងបំផុត។ អ្នកទោសទាំងពីរនាក់នោះបានលួចចូលក្នុងបន្ទប់សម្រាប់បុគ្គលិកយាមនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី ២១ខែកក្កដា ។ នៅទីនោះ អ្នកទោសបានប្រើប្រាស់ឡាមកោរពុកមាត់ធ្វើជាអាវុធចាប់ឆ្មាំគុកពីរនាក់ធ្វើជាចំណាប់ខ្មាំង។
ប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតបានផ្សាយថា អ្នកទោសដែលចាប់អ្នកយាមធ្វើជាចំណាប់ខ្មាំងនោះបានលើកឡើងនូវសំណើពីរ គឺទី១សុំឧទ្ធម្ភាគចក្រមួយគ្រឿងដើម្បីឲ្យគេទាំងពីរនាក់រត់គេចខ្លួន និងទី២សុំនំភីហ្សាចំនួន២០ ដើម្បីឲ្យអ្នកទោសផ្សេងទៀតហូប។
កម្លាំងប៉ូលិសបានបើកយុទ្ធនាការទ្រង់ទ្រាយធំនៅក្នុងពន្ធនាគារ ។ ប៉ុន្តែក្រោយពេលទទួលបាននំភីហ្សា ដល់ដៃអ្នកទោសផ្សេងទៀតហើយ ចំណាប់ខ្មាំងទាំងពីរនាក់ត្រូវបានដោះលែងវិញ៕ដោយ៖ធីរីណា

រូបថត៖AFP.

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print