សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំកម្រិតខ្ពស់​ លើទី២ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធបញ្ញាទ្វេភាគីរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)និងអង្គភាពកម្មសិទ្ធិ​បញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន (CNIPA)

ចែករំលែក៖

ភ្នំពេញ, យោងតាមផេកផ្លូវការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, កិច្ចប្រជុំកម្រិតខ្ពស់​ លើទី២ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធបញ្ញាទ្វេភាគីរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)និងអង្គភាពកម្មសិទ្ធិ​បញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិត​ចិន (CNIPA)​ ត្រូវ​បាន​ប្រារព្វ​ធ្វើ​ឡើង​នៅព្រឹកថ្ងៃទី​ ២២ខែកក្កដា​ឆ្នាំ​ ២០២១​ ក្រោមអធិបតីភាពរបស់ លោកកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនិង លោកបណ្ឌិត​ Shen Changyu ប្រធានអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃ​សាធារណរដ្ឋប្រជាមានិតចិន​ តាម​ប្រព័ន្ធ​អនឡាញ​ រវាង​កម្ពុជា​ នៅទីស្តីការក្រសួង​ ពីរាជធានីភ្នំពេញ​ និង​ នៅទីក្រុងប៉េកាំង​ ពីប្រទេសចិន​ ។
គោលបំណងនៃកិច្ចប្រជុំនេះគឺពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត និងមានការ​រៀបចំគម្រោងកិច្ចសហប្រតិបត្តិការឆ្នាំ២០២១​-២០២២ សម្រាប់អនុវត្តឲ្យមានប្រសិទ្ធិភាពក្នុងនោះរួមមាន ការផ្លាស់ប្តូរព័ត៌មានទៅលើស្រាវជ្រាវត្រួតពិនិត្យទៅលើ​សំណុំលិខិតប្រកាសនីយបត្រតក្កកម្មចាស់ៗពីប្រទេសចិន ការបណ្តុះបណ្តាលធនធានមនុស្សក្រោមគម្រាង​សហប្រតិបត្តិការកម្មសិទ្ធិបញ្ញា Belt & Road ការផ្លាស់ប្តូរបទពិសោធន៍កម្មសិទ្ធិបញ្ញាសម្រាប់អភិវឌ្ឍ SME ការប្រើព័ត៌មានកម្មសិទ្ធិបញ្ញាសម្រាប់ជម្រុញ​ការបង្កើតប្រកាសនីយបត្រតក្កកម្ម ការច្នៃប្រឌិតនិងបង្កើតថ្មីនៅកម្ពុជា។ ហើយក៏ជាផ្នែកមួយដើម្បីទាក់​ទាញ​អ្នកវិនិយោគពីប្រទេសចិន ដើម្បីទទួលបានការកើនឡើងនូវការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាឱ្យបានច្រើនពីប្រទេសចិន ដែលវាជាផ្នែកមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តចំពោះអ្នកវិនិយោពីប្រទេស​ ចិន តាមរយៈការចុះបញ្ជីសារឡើងវិញនៃប្រកាសនីយ​បត្រតក្កកម្មរបស់ចិននៅកម្ពុជា ។
គួរបញ្ជាក់ថា​៖ក្រោមកិច្ចសហប្រតិបត្តិការផ្តល់ប្រកាសនីយបត្រតក្កកម្មចិននៅព្រះរាជាណាចក្រកម្ពុជារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង អង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទាក់ទាញអ្នកវិនិយោគចិនចូលមកកម្ពុជា ជាពិសេសការនាំយកនូវបច្ចេកវិទ្យាថ្មីៗមកការពារនិងផលិតនៅកម្ពុជា មិនតែប៉ុណ្ណោះអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃ​សាធារណរដ្ឋប្រជាមានិតចិនបានជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកម្មសិទ្ធិបញ្ញាតាមរយៈការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលតាមអនឡាញ ដែលបានរៀបចំក្រោមគម្រោងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងមានការចុះហត្ថលេខារវាងប្រធានស្ថាបនទាំងពីរ តាមរយៈការចុះអនុស្សរណៈយោគ​យល់គ្នានេះបានជម្រុញឲ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យា កំណើនវិនិយោគ និងសេដ្ឋកិច្ចជាតិ។​ ម៉្យាងទៀតក្រសួងបានអនុវត្តកិច្ចសហប្រតិបត្តិការ​នេះជាមួយ ប្រទេសសិង្ហបុរី ជប៉ុន សហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅក្នុងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ ។ ក្នុងគោលបំណងទាញយកការវិនិយោគទុនពីក្រៅប្រទសេឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រេីនឡេីងៗ​ ។​ ជាក់ស្តែង​បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នានៅ ឆ្នាំ២០១៧ រហូតដល់​បច្ចុប្បន្ន ទទួលបានសុំណុំលិខិតប្រកាស​នីយបត្រតក្កកម្មមកពីប្រទេសចិនចំនួន ៤៦១ និងផ្តល់ប្រកាសនីយបត្រតក្កកម្មការពារបានចំនួន ២៦០ ក្រសួងនិងរៀបចំធ្វើកិច្ចសហប្រតិបត្តការក្នុងការចុះបញ្ជីគំនូរឧស្សាហកម្មចិននៅកម្ពុជាទៀតផង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print