ភ្នំពេញ, សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១។
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក .) សូមជម្រាបជូនសាធារណជន ជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( ដ ន. ស. ) និងជាប្រធាន( គ.អ.ឆ.ក. )បានដឹកនាំកិច្ចប្រជុំ(គ .អ.ឆ. ក.) តាម ប្រព័ន្ធ Zoomដោយមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ. អ.ឆ. ក.) លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន( គ.អ.ឆ.ក.) លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិក (គ.អ.ឆ.ក.) លោក សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្តកែប និងជាសមាជិក( គ.អ.ឆ.ក.( តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក( គ. អ.ឆ. ក. )ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង( ដ.ន.ស.)ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន សរុបប្រមាណ ៦៣ រូប។
កិច្ចប្រជុំបានផ្តោតលើ,
១. វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុង ខេត្តព្រះសីហនុ ការរៀបចំផែនការចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល ការបង្ហោះជូនថតរូបភាពពី លើអាកាសនៅខេត្តព្រះសីហនុសម្រាប់ការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
២,វឌ្ឍនភាពនៃការស្ថាបនាផ្លូវតភ្ជាប់ពីវិថី២ធ្នូ ចំណុច ឆ្នេរសុខា ទៅផ្លូវលេខ ៥០២ ចំណុចឆ្នេរអូរឈើទាល ស្ថិតនៅពយតាមូង ៣,វឌ្ឍនភាពនៃការស្ថាបនាស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថានីយទី១ ស្ថានីយទី២ និងលើកទិសដៅស្ថាបនាស្ថានីយទី៣
៤.គម្រោងប្លង់អភិវឌ្ឍ រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណះកម្រិតខ្ពស់ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និង ៥,ស្ថានភាពថវិការបស់ (គ.អ.ឆ.ក)។
កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម+
១,វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ
គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋាននាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានរយៈពេល ៥៥៩ថ្ងៃ និងសម្រេចលទ្ធផលដូចខាងក្រោម, សូមអាននូវខ្លឹមសារ លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ! ទាំងស្រុង ៕
ដោយ, សិលា