រថយន្តឡិចស៊ីសLX470បុកសួនច្បារពុះចែកទ្រូងផ្លូវហើយបន្តទៅបុកបង្គោលប៉ាណូគាបជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាជនជាតិចិនម្នាក់បេីករថយន្តឡិចស៊ីសLX470ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតឡេីងសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតរងការខូចខាតនិងគាបរថយន្តជាប់ទៅមុខលែងរួច តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចជញ្ជីងថ្លឹងឡានចាស់​ តាមបណ្តោយផ្លូវលេខ២០០៤​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសLX470 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2R -1288 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២០០៤​ពីលិចទៅកេីតក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតបុកឡេីងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតបណ្តាលឱ្យទ្រេត ចំណែករថយន្តគាបជាប់ទៅមុខលែងរួចនិងខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែក្នុងហេតុការណ៍នេះមិនមានមនុស្សរងរបួសឡើយ។

ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចចេញបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចជំនាញមកស្ទូចរថយន្តយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print