បុកទៀតហើយ! បុរសម្នាក់បេីករថយន្តស៊េរីទំនេីបបុកបង្គោលភ្លើងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តយន្តស៊េរីទំនើបម៉ាកRange Rover ក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឱ្យប្រេះបែកនិងធ្លាក់គម្របប្រអប់ភ្លើង រីឯរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច តែសំណាងដែរដែលមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២១ នៅតាមបណ្តោយលេខ៩២ កែងនឹងផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តទំនើបម៉ាក Range Rover ពណ៌ខ្មៅ​ គ្មានស្លាកលេខតាមបណ្តោយផ្លូវលេខ៩២ពីកើតទៅលិចក្នុងល្បឿនលឿន លុះមកចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ២០១១ រថយន្តមិនបានបត់ឆ្វេងស្ដាំនោះទេ គឺបានបោះពួយទៅត្រង់បុកបបង្គោលភ្លើងថ្មនៅតាមចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យបង្គោលភ្លើងប្រេះបែកបន្តិចបន្តួចនិងធ្លាក់គម្របប្រអប់ភ្លើង១ប្រអប់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។ ភ្លាមៗនោះអ្នកបើកបរឃើញសភាពមិនស្រួលបានបើកទ្វារចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print