ខេត្តកំពង់ចាម, ករណីជាសះស្បើយចំនួន ៣៨នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់ ក្នុងនោះ ស្រុកកងមាស ០៥នាក់, ស្រុកកោះសូទិន ០២នាក់, ក្រុងកំពង់ចាម ០៨នាក់ ស្រុកកំពង់សៀម ១២នាក់, ស្រុកចំការលើ ០៧នាក់, ស្រុកជើងព្រៃ ០៥នាក់ ស្រុកបាធាយ ០៣នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកស្ទឹងត្រង់ ១៣នាក់ ស្រុកស្រីសន្ធរ ០១នាក់ និងមកពីខេត្តត្បូងឃ្មុំ ០២នាក់ ក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន៣៨នាក់ (សរុបចំនួន២.៥៥៤នាក់)។ អ្នកជំងឺ ទាំង៣៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅ វិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១. រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន១.០១៤នាក់ ទទួលបានលទ្ធផលតេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៦៧នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត បញ្ជូនអ្នកជំងឺទាំង ៦៧នាក់ សម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាល កម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាលចំនួន ៨២៤នាក់) និងបន្តស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនិងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ៕
ដោយ, អ្នកប្រមាញ់