ភោជនីយដ្ឋាន​ កុងហ្វូឃីតឈិន​ (Kung Fu Kitchen)​ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលហូបអាហារនៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី23 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, នៅភោជនីយដ្ឋាន​ កុងហ្វូឃីតឈិន​ (Kung Fu Kitchen)​ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលហូបអាហារនៅទីតាំងខាងលើនេះ !

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​ហូបអាហារនៅ ភោជនីយដ្ឋាន​ កុងហ្វូឃីតឈិន​ (Kung Fu Kitchen)​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៤ ផ្លូវ៣០២​ សង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖៥០ ដល់ ១៩៖១៥។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលហូបអាហារនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print