ប្រទេសថៃ : បើយោងតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អមដោយលោកស្រីលេខាធិការទី១ បានជួបប្រជុំជាមួយលោក Carlos Humberto Jiménez Licona ឯកអគ្គរាជទូតក្វាតេម៉ាឡា តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីការពង្រឹង និងលើកកំពស់ទំនាក់ទំនងទ្វេភាគី និងសហប្រតិបត្តិការពហុភាគី នៃប្រទេសទាំងពីរ។ ក្នុងឧកាសនោះ លោក សោភ័ណ បានជម្រាបជូនអំពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ដើម្បីចូលរួមចំណែកទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា និងធ្វើពិពិធកម្មទីផ្សារកម្ពុជានៅក្រៅប្រទេសបន្ថែមទៀត។
In the morning of 23 July 2021, H.E Ouk Sorphorn, Ambassador of Cambodia to Thailand, accompanied by First Secretary had a meeting with H.E. Mr. Carlos Humberto Jiménez Licona, Ambassador of the Republic of Guatemala, to discuss the strengthening and promotion of bilateral relations and multilateral cooperation between the two countries. During the Meeting H.E Ambassador Sorphorn also updated Cambodia’s diplomatic economy strategy contributing to attract more foreign investors to Cambodia and diversify its market expansion abroad. ៕