មានវ៉ាក់សាំង AstraZeneca ចំនួន១,២លានដូសទៀតមកដល់វៀតណាម

ចែករំលែក៖

វ៉ាក់សាំងចំនួន១,២ លានដូសរបស់ក្រុមហ៊ុន AstraZeneca បានបញ្ជូនមកដល់ប្រទេសវៀតណាម គឺស្ថិតនៅក្នុងចំណោមវ៉ាក់សាំង៣០ លានដូសដែលវៀតណាមបានបញ្ជាទិញ ។

នៅព្រឹកថ្ងៃទី២៣ខែកក្កដា វ៉ាក់សាំង ចំនួន ១,២លានដូសបានចូលមកដល់អាកាសយានដ្ឋានអន្តរជាតិ តឹងសឺងញុឹក ទីក្រុងហូជីមិញ។ នេះជាការផ្តល់វ៉ាក់សាំងលើកទី៥ហើយ ដល់ប្រទេសវៀតណាម ហើយក៏ជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។
ជាមួយនឹងវ៉ាក់សាំងចំនួន១,២លានដូស ដែលបានបញ្ជូនមកដល់ប្រទេសវៀតណាមនេះ គិតត្រឹមពីខែកុម្ភៈឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ខែកក្កដានេះ វៀតណាម ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ សរុបទាំងអស់១១,៥លានដូស ក្នុងនោះមានវ៉ាក់សាំង AstraZeneca, Sputnik V, Pfizer/BioNTech, Moderna, Vero Cell។
នៅថ្ងៃទី២៥ ខែកក្កដា មានវ៉ាក់សំាង៣លានដូសរបស់ក្រុមហ៊ុន Moderna ដែលអាមេរិកផ្តល់ជូនតាមរយៈកម្មវិធី COVAX នឹងទៅដល់ប្រទេសវៀតណាម ហើយដល់ថ្ងៃទី៣០ខែកក្កដា វៀតណាមនឹងទទលបានវ៉ាក់សាំងបន្ថែម១,៦លានដូសទៀតរបស់ Astrazeneca ។
វៀតណាមបានបង្កើនសកម្មភាពចាក់វ៉ាក់សាំង ក្រោយពេលដែលមានករណីឆ្លងកាន់តែខ្ពស់ជាច្រើនថ្ងៃកន្លងមក ។ គិតត្រឹមថ្ងៃទី២២ខែកក្កដា វៀតណាមបានចាក់វ៉ាក់សាំងជាង៤លានដូសហើយ ក្នុងនោះមានពលរដ្ឋជាង៣,៧លាននាក់បានចាក់ដូសទីមួយ និងជាង៣៣៤ពាន់នាក់បានចាក់ដូសទីពីររួចរាល់៕ដោយ៖ធីរីណា

...

រូបថត៖N.L

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print