ចេតិយ ជ័យនន្ទ សង់នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក្នុងឆ្នាំ១៧០១ភ្ជាប់និស្ស័យធ្វើបុណ្យដល់ឋានអទិទេព

ចែករំលែក៖

ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តបានលើកឡើងថា មានចេតិយ មួយស្ថិតក្នុងបរិវេណ០១នៃប្រាសាទអង្គរវត្ត មានឈ្មោះថា ចេតិយ ជ័យនន្ទ ដែលមានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើតនៃថែវទី៣ កសាងឡើងក្នុងឆ្នាំ១៧០១ នៃគ.ស ហើយបើគិតមកទល់បច្ចុប្បន្ននេះមានអាយុកាលប្រមាណជាង៣០០ឆ្នាំហើយ។ចេតិយមួយនេះ គឺជាភស្ដុតាងមួយ ក្នុងចំណោមភស្ដុតាងជាច្រើនដែលបង្ហាញថាខ្មែរនៅតែទៅភ្ជាប់និស្ស័យ និងធ្វើបុណ្យនៅអង្គរវត្តជាប្រចាំ។ តាមរយ:នៃការសាងចេតិយ​ ជ័យនន្ទ នៅទីតាំងនេះ គ្មានអ្នកណាបានដឹងពីប្រវត្តិចេតិយនេះឡើយ និងដោយឡែកអ្នកទេសចរដែលទៅកម្សាន្តនៅទីនោះក៏មិនបានចាប់អារម្មណ៍ប៉ុន្មានដែរ។

បើគេដើរដល់ថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយ ជ័យនន្ទ គេនឹងឃើញមានសិលាចារឹកមួយផ្ទាំងធំ បានសរសេររៀបរាប់ពីប្រវត្តិនៃការសង់ចេតិយនេះកាលពីជាង៣០០ឆ្នាំមុន។
អ្នកស្រាវជ្រាវបានអានក្នុងសិលាចារឹកដឹងថា លោកជ័យនន្ទ ជាមន្រ្តីខ្ពង់ខ្ពស់ម្នាក់បម្រើការក្នុងរាជវាំងក្នុងសម័យរាជធានី នៅឧត្តុង្គ បានបាត់បង់ប្រពន្ធ និងកូន ក៏បាននាំយកសាក​សព​មកបញ្ចុះក្នុងចេតិយនៅអង្គរវត្តនេះ។ សពប្រពន្ធនិងកូនមិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម លោកក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តព្រោះអង្គរគឺជាឋានព្រះ អាទិទេពដ៏ខ្ពង់ខ្ពស់។
បន្ទាប់មកប្រជានុរាស្រ្តមានជំនឿតែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្តដើម្បីភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី២ ឬប្រាសាទអង្គរវត្ត នេះឯង៕

...


ដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print