ជាលើកដំបូងប្រធានាធិបតីស៊ី ជីនពីនអញ្ជើញបំពេញទស្សនកិច្ចតំបន់ស្វ័យភាពទីបេ

ចែករំលែក៖

សារព័ត៌មានស៊ីនហួបានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានបំពេញទស្សនកិច្ចជាផ្លូវការនិងជាលើកដំបូងទៅកាន់តំបន់ស្វ័យភាពទីបេ ចាប់ពីថ្ងៃទី២១-២២ខែកក្កដា ។

ប្រធានាធិបតីចិន បានទៅកាន់ទីក្រុង Nyingchi នាថ្ងៃទី ២១ខែកក្កដា ហើយបានបន្តដំណើរតាមរថភ្លើងទៅកាន់ទីក្រុង Lhasa របស់ទីបេ នាថ្ងៃទី២២ខែកក្កដា ។ ប្រធានាធិបតីចិនធ្វើដំណើរតាមផ្លូវដែកនៅតំបន់ខ្ពង់រាបដែលបានសាងសង់ឡើងដើម្បីតភ្ជាប់ជាមួយតំបន់ព្រំដែនខេត្តស៊ីនជាំង។
តាមសារព័ត៌មានស៊ីនហួ នៅទីក្រុង Lhasa ប្រធានាធិបតីស៊ី
ជិីនពីងបានធ្វើទស្សនកិច្ចនៅពុទ្ធសាសនមណ្ឌល Potala និងត្រួតពិនិត្យស្ថានភាពសាសនា ជនជាតិនៅទីនោះ។ ពុទ្ធសាសនមណ្ឌល គឺជាអតីតកន្លែងគង់នៅរបស់មេដឹកនាំសាសនាទីបេ ដាឡៃ ឡាម៉ា ដែលកំពុងតែរស់នៅ រសាត់អណ្តែតនៅក្រៅប្រទេស។
នៅក្នុងតំបន់ Nyingchi ប្រធានាធិបតីចិន ស៊ី ជីនពីងក៏បានទៅត្រួតពិនិត្យតំបន់ជនបទពីជីវភាពរស់នៅ ការធ្វើកសិកម្ម និងការការពារបរិស្ថាន។
ទីបេ ស្ថិតនៅក្នុងតំបន់ព្រំដែនរវាងចិននិឹងឥណ្ឌា គឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ។ ចិនធ្លាប់បានបញ្ជូនទាហានទៅកាន់តំបន់ទីបេនៅឆ្នាំ១៩៥០ ដោយហៅថា «ការរំដោះដោយសន្តិភាព»។ មកទល់ពេលនេះ ចិនបានរក្សាកម្លាំងទាហានជាច្រើននៅទីនោះដើម្បីរក្សាសន្តិសុខ ។
កាលពីឆ្នាំ២០១១ លោកស៊ី ជីនពីងធ្លាប់បានទៅកាន់តំបន់ទីបេម្តងរួចមកហើយដោយពេលនោះលោកកាន់តំណែងជាអនុប្រធានគណបក្សកម្មុយនិីស្តចិនតែប៉ុណ្ណោះ ៕ដោយ៖ធីរីណា

រូបថត៖Reuters.

...


រូបថត៖TÂN HOA XÃ.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print