សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក ហ៊្សូ ជេន​ ប្រធានសមាគមជាតិកាកបាទក្រហមចិន ចំពោះករណីគ្រោះទឹកជំនន់នៅខេត្តហឺណាន​ ប្រទេសចិន !

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី ២៣​ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក ហ៊្សូ ជេន​ ប្រធានសមាគមជាតិកាកបាទក្រហមចិន ចំពោះករណីគ្រោះទឹកជំនន់នៅខេត្តហឺណាន​ ប្រទេសចិន។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងហើយមនុស្សជាង ១,២ លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីជំរក ​ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តហឺណាន កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នំា២០២១ កន្លងមក​។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយ​ សង្គ្រោះកំពុងតែព្យាយាមទៅជួយសង្គ្រោះជីវិតមនុស្សដែលជាប់គាំងនៅក្នុងទឹក​ ដោយសារភ្លៀងនៅបន្តធ្លាក់ឥតឈប់ឈរ។»

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា​ ៖ «ក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ​ក្នុងនាមកាកបាទក្រហមកម្ពុជា បុគ្គលិក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែង​​ចំពោះ​ លោក ចំពោះសមាគមជាតិកាកបាទក្រហមចិន​​ ​និងប្រជាជនចិន ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងឲ្យស្ថានភាពខាងលើនេះវិលមកប្រក្រតីភាពឡើងវិញឆាប់ៗ និងសូមជូនពរជោគជ័យក្នុងការស្តារឡើងវិញតំបន់ទាំងឡាយដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះ​​។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន លោក ហ៊្សូ ជេន​ ៖

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print