ភ្នំពេញ, ភោជនីដ្ឋាន ម៉ាម៉ា ថៃ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ៥ នាក់បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 កាលពីយប់ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ភោជនីដ្ឋាន ម៉ាម៉ា ថៃ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន
រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣៖២០ ដល់ ១៥៖០៥ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ៥ នាក់បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា