គណៈប្រតិភូអាមេរិកចាកចេញពីពិធីបុណ្យសពអតីតប្រធានាធិបតីហៃទីយ៉ាងប្រញាប់ក្រោយមានអំពើហិង្សា

ចែករំលែក៖

សពរបស់អតីតប្រធានាធិបតីហៃទី លោក Jovenel Moïse ដែលរងការធ្វើឃាតកាលពីថ្ងៃទី៧ខែកក្កដា បានបញ្ជូនទៅកាន់ ភូមិគ្រឹះរបស់លោកនៅឆ្នេរសមុទ្រស្ថិតនៅតំបន់ Cap Haitien ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណីនៅថ្ងៃទី២៣ខែកក្កដា ។

លោកស្រី Moise ទទួលបានការការពារយ៉ាងតឹងតែងបំផុតពីកម្លាំងសន្តិសុខ នៅក្នុងពិធីបុណ្យសព។ លោកស្រីស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់ម៉ាស់មានរូបស្វាមីរបស់លោកស្រី។ ពលរដ្ឋជាច្រើនបានចូលរួមពិធីបុណ្យសព ដោយស្រែកពាក្យថា «ចាប់ពួកវា ចាប់ពួកវា»។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្នុងប្រទេសហៃទី លោក Michele J. Sison បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីគោរពវិញ្ញណក្ខន្ធ ហើយក៏បានចាកចេញយ៉ាងប្រញាប់ ដោយបារម្ភពីសុវត្ថិភាពបន្ទាប់មានការសំឡេងផ្ទុះអាវុធជាច្រើនកើតឡើងនៅខាងក្រៅពិធីបុណ្យសព ក្នុងពេលកម្លាំងប៉ូលិសប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ ។
កម្លាំងប៉ូលិសបានបាញ់កាំភ្លើងជាច្រើនគ្រាប់ឡើងទៅលើអាកាស គំរាមក្រុមបាតុករហិង្សានិងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ។ គណៈប្រតិភូដែលបានចូលរួមពិធីបុណ្យសពប្រញាប់ប្រញាល់ចាកចេញរកកន្លែងមានសុវត្ថិភាព ក្នុងនោះក៏មានគណៈប្រតិភូអាមេរិកផងដែរ ។
សារព័ត៌មានញូវយ៉កថាមបានផ្សាយថា កន្លងមក លោក Leon Charles ស្នងការប៉ូលិសហៃទីបានឱ្យដឹងថា ក្នុងពេលលោកត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យសពចុងក្រោយបង្អស់របស់អតីតប្រធានាធិបតី នៅតំបន់ Cap Haitien ពេលនោះមានក្រុមបាតុករជាច្រើនបានចង្អុលលោកនិងមន្ត្រីសន្តិសុខជាច្រើនទៀត ដោយនិយាយថ្កោលទោសយ៉ាងខ្លាំងថាលោកមិនអាចការពារសុវត្ថិភាពប្រធានាធិបតី។ ពលរដ្ឋស្រែកខ្លាំងៗថា អ្នកការពារប្រធានាធិបតីនៅឯណាទុកឲ្យគេធ្វើឃាតបាន៕ដោយ៖ធីរីណា

រូបថត៖Reuters.

...

រូបថត៖New york time.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print