ភ្នំពេញ, អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
លទ្ធផលកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២និង២០នាទីកន្លងទៅ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៨) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ សម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខ ៨០ផ្លូវM៣ បូរីប៉េងហូត(បឹងស្នោ)សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លទ្ធផល ៖
ក-ឃាត់ខ្លួនជនសង្ស័យ០៥នាក់ :
១-ឈ្មោះ ហម សាវុធ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ឡេ វ៉ាន់ឌឿត(LE VAN DUOT) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម
៣-ឈ្មោះ ង្វៀន ថាន់គឿង (NGUYEN THANH CUONG ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម
៤-ឈ្មោះ ឡេ កឹមហ្វុក (LE CAM PHUNG ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ តណាម
៥-ឈ្មោះ ហ្វង័ ង៉ុកហាន(HOANG NGOC HAN ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ វៀត ណាម។
ខ-វត្ថុតាងចាប់យកបាន:
១-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១០១គ.ក្រ ៩៨២.០៤ក្រាម។
២-កាទីណូន (CATHINONE) ទម្ងន់សុទ្ធ ៣៩គ.ក្រ ៨៥៤ក្រាម។
៣-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៤គ.ក្រ ៤៥០.៧៦ក្រាម។
៤-កេតាមីន(KETANINE)ទម្ងន់សុទ្ធ ១១២.៨១ក្រាម ។
សរុបសារធាតុញៀន ទម្ងន់ 156 kg 399.61g
៥-សារធាតុគិមីផ្សំ(រាវ) អាសេតូន ទម្ងន់សុទ្ធ ៦ គ.ក្រ ៦៦៨.២៥ក្រាម
គ-សម្ភារៈ មធ្យោបាយ និងឧបករណ៍កែច្នៃសារធាតុញៀន:
១-ទូរស័ព្ទ ០៤គ្រឿង
២-ម៉ាស៊ីនសម្រាប់សម្ងួតសារធាតុញៀនចំនួន ០២គ្រឿង។
៣-ក្រឡុកសារធាតុញៀន ចំនួន០៦គ្រឿង។
៤-ពុម្ពសម្រាប់វាយគ្រាប់សារធាតុញៀនមួយចំនួនធំ។
៥-វេចខ្ចប់សារធាតុញៀន០១គ្រឿង៕
ដោយ, សិលា