ខេត្តកំពង់ឆ្នាំង, រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤១នាក់ ស្រី ២០នាក់ (អាជីវករ, កសិករ, អ្នកសារព័ត៌មាន, គ្រូបង្រៀន និងមន្ត្រីរាជការ), អ្នកជាសះស្បើយចំនួន ២៨នាក់ និងមរណភាពចំនួន ០១នាក់ មានរាយនាម ដូចខាងក្រោម៖
អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូព៌ា និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។
ករណីមរណ:ភាពជនជាតិខ្មែរចំនួន ០១នាក់ ស្រី ០១នាក់ ជាអ្នកជំងឺភូមិដ-១៩ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង
១-ឈ្មោះ ខៀវ ផៃ ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានចូល មកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទី ដោយអាការៈហត់ដង្ហក់ ឡេះឡះខ្លាំង ត្រជាក់ចុងដៃចុងជើង និងវិជ្ជមានកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាង ណាក៏ដោយ អ្នកជំងឺ បានមរណភាពនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី។
ការសន្និដ្ឋានរបស់គ្រូពេទ្យ ៖
ឈ្មោះ ខៀវ ផៃ ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាពដោយសារជំងឺ បណ្តាលមកពីជំងឺកូវីដ-១៩, ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។
ករណីជាសះស្បើយ ២៨នាក់ ស្រី ២០នាក់
អ្នកជាសះស្បើយថ្មីសរុបមានចំនួន ២៨នាក់ ស្រី ២០នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសម្រាកព្យាបាលនិងបន្តធ្វើចត្តាឡីស័កនៅលំនៅដ្ឋានរយៈពេល ១៤ថ្ងៃទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា