បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាដូនស ហាងអ៊ុតសក់ ចែលីន សាឡននិងហាងអ៊ុតសក់ ស្រស់មែន កែសម្ផស្សក្រុងស្វាយរៀងសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ព្រោះអ្នកបម្រើការនៅទីនោះមានវិជ្ជមានកូវីដ១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២១បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាដូនស ហាងអ៊ុតសក់ ចែលីន សាឡននិងហាងអ៊ុតសក់ ស្រស់មែន កែសម្ផស្សក្រុងស្វាយរៀងសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩
ព្រោះអ្នកបម្រើការនៅទីនោះមានវិជ្ជមានកូវីដ១៩។

រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា
ទី១មានស្រ្តីឈ្មោះ លន់ លក្ខិណា អាយុ ២៩ឆ្នាំ មន្រ្តីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត រស់នៅភូមិសម្លរឆៅ ឃុំចន្ត្រី ស្រុករមាសហែកមានជំងឺកូវិត១៩និងបម្រើការងារនៅទីតាំង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាដូនស ស្ថិតនៅឃុំដូនស ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។
ទី២មានស្រ្តីឈ្មោះ អ៊ូ ថាវី អាយុ ៣៨ឆ្នាំ មុខរបរជាងអ៊ុតសក់ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀងមានជំងឺកូវិត១៩និងទីតាំង
ហាងអ៊ុតសក់ ចែលីន សាឡន គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

និងទី៣មានស្រ្តីឈ្មោះ គង់ វណ្ណារី អាយុ ៤១ឆ្នាំ មុខរបរជាងអ៊ុតសក់ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងមានជំងឺកូវិត១៩និងទីតាំងហាងអ៊ុតសក់ ស្រស់មែន កែសម្ផស្ស គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print