ក្រោយការចាប់ខ្លួនបុរសជនជាតិអង់គ្លេស លោក Benjamin Glynn នៅតែបដិសេធមិនពាក់ម៉ាក់ ហើយប្រឆាំងនិងការអនុវត្តច្បាប់របស់កម្លាំងប៉ូលិសសិង្ហបុរីទៀត ។
លោក Benjamin Glynn អាយុ៤០ឆ្នាំ បានរស់នៅនិងធ្វើការនៅក្នុងប្រទេសសិង្ហបុរី ត្រូវបានចាប់ខ្លួននិងកាត់ទោសពីបទមិនគោរពច្បាប់ទប់ស្កាត់ការឆ្លងកូវីដ ១៩ ។ បុរសខាងលើបានបំពានច្បាប់ មិនពាក់ម៉ាសនៅទីសាធារណៈ ហើយសូម្បីតែពេលបង្ហាញខ្លួនក្នុងតុលាការ ក៏មិនព្រមពាក់ម៉ាស់នោះឡើយ។
តាមការចោទប្រកាន់ បុរសខាងលើ នឹងត្រូវជាប់គុក ៦ខែ និងពិន័យជាទឹកប្រាក់ ១ម៉ឺនដុល្លារ ហើយប្រឈមនឹងការចោទប្រកាន់ផ្សេងទៀតមាន បំផ្លាញសន្តិសុខសាធារណៈ។ នៅពេលនេះដែរអ្នកនាំពាក្យការិយាល័យទំនាក់ទំនងកិច្ចការបរទេសអង់គ្លេស បានលើកឡើងថា និងជួយអន្តរគមន៍ដល់ Glynn ពេលឡើងទៅកាន់តុលាការ។
សិង្ហបុរី បានចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់កូវីដ១៩ ឆ្លងរាលដាលនៅក្នុងប្រទេសនេះ។ គិតមកដល់ពេលនេះសិង្ហបុរីមានករណីឆ្លងកូវីដ ១៩ សរុបជាង ៦៤ពាន់នាក់និងស្លាប់៣៦នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក សិង្ហបុរីមានករណីឆ្លងកូវីដ-១៩ ១៣០នាក់៕ ដោយ៖ធីរីណា