បារាំង៖ ប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនិងក្រុមបាតុករនៅទីក្រុងប៉ារីស

ចែករំលែក៖

ក្រុមបាតុករនៅទីក្រុងប៉ារីស ប្រឆាំងការចាក់វ៉ាក់សាំង ក៏ដូចជាវិធានការរិតត្បិតប្រឆាំងកូវីដ១៩ ។ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស បង្ខំឲ្យប៉ូលិសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មកើតឡើងនៅទីក្រុងជាច្រើន ផ្សេងទៀតមានដូចជា Marseille, Montpellier, Nantes និង Toulouse ។ បាតុកម្មធ្វើឡើងក្រោយពេលដែលតំណាងរាស្ត្របារាំងនឹងបោះឆ្នោតទៅលើសេចក្តីព្រាងច្បាប់ បង្ខំឲ្យពលរដ្ឋទាំងអស់ត្រូវតែចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩។
កាលពីថ្ងៃទី ១៧ខែកក្កដា ក៏បានបាតុកម្មកើតឡើងនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង ប្រឆាំងនិងការអនុវត្តច្បាប់ «លិខិតវ៉ាក់សាំង » គឺពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង មិនអាចចូលទៅកាន់ទីតាំង នានាដែលមានមនុស្សច្រើន ដូចជា ភោជនីយដ្ឋាន រោងភាពយន្ត ក្លឹម…។
ដើម្បីជំរុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ទើបអាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បានល្អពិសេសគឺវីរុសបម្លែងខ្លួនថ្មី ។ រដ្ឋាភិបាលបារាំងបានស្នើដល់បណ្តាភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ ក៏ដូចជារថភ្លើងរថយន្តក្រុង ត្រូវតែត្រួតពិនិត្យ កាតសុខភាព កាតចាក់វ៉ាក់សាំង និងលិខិតបញ្ជាក់ការធ្វើតេស្តអវិជ្ជមានកូវីដ១៩៕

ដោយ៖ធីរីណា

អ្នកតវ៉ាកាន់បដា“ អំឡុងពេលបាតុកម្មនៅប៉ារីស

...

(រូបភាព៖ Reuters )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print