ភ្នំពេញ៖ លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោក សហការជាមួយកម្លាំងមនុស្សធម៍ ចុះធ្វើចរាចរណ៍នៅចំណុចរង្វង់មូលទួលគោក តាមបណ្ដោយវិថី សម្ដេចប៉ែននុត(២៨៩) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។
នៅក្នុងការសម្រួលចរាចរណ៍នោះលោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបានឲ្យដឹងថា ដើម្បីបញ្ចៀសការកកស្ទះ និងកុំឲ្យមានកក់ស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនេះបានធ្វើការសហការជាមួយនិងកម្លាំងមនុស្សធម៍ ដើម្បីធ្វើចរាចរណ៍នៅទីតាំងរង្វង់មូលទួលគោកនេះជារៀងរាល់ថ្ងៃ ហើយលោកក៏បានអំពាវនាវដល់ប្អូនអ្នកដំណើរទាំងអស់ដូចជារថយន្ត និងអ្នកជិះម៉ូតូសូមឲ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយបើកគោរពនូវច្បាប់ចរាចរណ៍ផងដែរ៕
...
ដោយ៖ ស ដារ៉ា