យុវជន២នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តស៊េរីទំនេីបពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីបពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចមហាវិថីព្រះនរោត្តម​ កែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេ
ឃេីញរថយន្តម៉ាកQ7 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BA-1413 បើកតាមបណ្តោយមហាវិថីព្រះនរោត្តម​ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុបម្រុងបត់ឆ្វេងក៏ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GI-1390 ក្នុងល្បឿនលឿនប្រដេញគ្នាជាមួយម៉ូតូជាច្រេីនគ្រឿងទៀតមកពីក្រោយក៏ជ្រុលទៅបុកគូទរថយន្តQ7យ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចទាក់ទងទៅជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print