រាជរដ្ឋាភិបាលនៅតែបន្តនាំយកវ៉ាក់សាំងមកចាក់ការពារជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ដោយឥគិតថ្លៃ

ចែករំលែក៖

ខេត្តក្រចេះ៖ យោងតាមផេករបស់រដ្ធបាលខេត្តក្រចេះនាព្រឹកថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១នេះ លោកប៉ែន លីណាត អភិបាលរងខេត្ត ក្រចេះបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្នួល ឃុំឃ្សឹម ឃុំស្វាយជ្រះ ស្រុកស្នួល និងឃុំកន្ទួត ស្រុកចិត្របុរី ដែលមកទទួលវ៉ាក់សាំងការជំងឺកូវីដ-១៩ តាមការអនុវត្តផែនការជំហានយុទ្ឋសាស្រ្តប្រយុទ្ឋប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក ប៉ែន លីណាត អភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានស្មគ្រ័ចិត្តចូលរួមយ៉ាងផុលផុសក្នុងការមកទទួលថ្នាំវ៉ាក់សាំងការពារខ្លួន គ្រួសារ និងសង្គមជាតិ ហើយដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩របស់ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាហើយ នៅតែបន្តផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ បើទោះបីជាឋិតក្នុងតម្លៃណាក៏ដោយ គឺដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន ។

ក្នុងនោះដែរ លោកក៏បានធ្វើការណែនាំ ដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំង សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាគម្លាត ត្រូវណែនាំដល់ពួកគាត់ឱ្យពាក់ម៉ាស លាងដៃ និងអាល់កុល មិនត្រូវប្រជ្រៀតដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះថាអាចនឹងមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ មកដល់ខ្លួនយើង និងក្រុមគ្រួសារខ្លួនទៅវិញ ៕

...

ដោយ៖  អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print