ភ្នំពេញ, នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងការបន្តបង្កើន និងពង្រឹង កិច្ចខិតខំប្រឹងប្រែងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងកាន់តែមានស័ក្តិសិទ្ធភាព និងប្រសិទ្ឋភាពក្រសួងទេសចរណ៍សូមធ្វើការណែនាំ ដល់ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាព ដូចខាងក្រោម៖
១. ត្រូវពាក់ម៉ាស់ វាស់កំដៅ និងលាងដៃជាមួយអាកុល ឬជែល នៅច្រកចូលអគារទាំងពីរ នៃទីស្ដីការក្រសួងទេសចរណ៍
២. ប្រធានអង្គភាពត្រូវបែងចែកកាលវិភាគបំពេញការងាររបស់មន្ត្រីរាជការ ដោយធ្វើការ ឆ្លាស់វេនគ្នា និងមិនគួរលើស ០៤នាក់ បើមិនមានភាពចាំបាច់។ ក្នុងអំឡុងពេលបំពេញ ការងារ ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ លាងសំអាតដៃជាមួយអាល់កុល ឬជែលឱ្យបានញឹកញាប់ និងរក្សាគម្ចាតសុវត្ថិភាពចាប់ពី១ម៉ែត្រកន្លះឡើងទៅ។ដោយឡែក ចំពោះមន្ត្រីដែលពុំមាន ឈោ្មះបំពេញការងារអាចធ្វើការនៅផ្ទះតាមប្រព័ន្ធអនឡាញ ដើម្បីធានានូវនិរន្តរភាពការងារ
៣. ត្រូវចូលរួមអនុវត្តឱ្យបាននូវវិធានការ “៣ កុំ ៣ ការពារ”ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតក្នុងការ រួមចំណែកគ្រប់គ្រងមិនឲ្យមានការឆ្លងរីករាលដាល និងធានាបាននូវការវិលត្រឡប់ឱ្យ បានឆាប់រហ័សទៅរក “ប្រក្រតីភាពថ្មី” នៃការរស់នៅប្រចាំថ្ងៃ
៤. ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងករណីសង្ស័យមានរោគសញ្ញាជំងឺកូវីដ-១៩ ឬបាន ប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវចូលរួមធ្វើតេស្តរហ័ស រកអង់ទីហ្សែនកូវីដ ១៩ និងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកភ្លាមៗ ព្រមទាំងធ្វើការ ទំនាក់ទំនងទៅទូរស័ព្ទលេខ ១១៥ ឬ លេខ១២២២ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។
ទទួលបានសេចក្ដីណែនាំនេះ សូម លោក លោកស្រី អ្នកនាង កញ្ញ ចូលរួមអនុវត្តតាមខ្លឹមសារខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាព៕