ភ្នំពេញ, លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រលប់ថ្ងៃទី26 ខែកក្កដា ឆ្នាំ 2021 បានលើកយកនូវចំណុចសំខាន់ៗចំពោះស្ថានភាពបច្ចុប្បន្នចំនួន 10 ចំណុចដែលបញ្ជាក់ដូចខាងក្រោម,
១- ដោយសារកូវីដ-១៩ សាលារៀនបេីកបិទៗ = ធ្វេីឲ្យគុណភាពសិក្សាធ្លាក់ចុះ គឺជារឿងធម្មតា?
២- សភាបារាំងបានអនុម័តច្បាប់ស្តីពីកាតព្វកិច្ចចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ = តេីមានទេីសសិទ្ធិមនុស្សដែរទេ ឬមួយទេីសតែនៅស្រុកខ្មែរ ?
៣- អាទៅទម្លាក់គ្រាប់បែកលេីប្រទេសដទៃសម្លាប់ប្រជាជនស្លូតត្រង់ថាគោរពសិទ្ធិមនុស្ស = ចំណែករាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការណ៏លេីជនរារាំងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រូវគេថារំលោភសិទ្ធិមនុស្ស?
៤- នយោបាយ ប៉ុល ពត គឺសម្លាប់កម្លាំងផ្ទៃក្នុងខ្មែរ = ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់យកនយោបាយប៉ុលពតមកអនុវត្តបំបែកបំបាក់ផ្ទៃក្នុងខ្លួនឯងរហូតរលំរលាយអស់?
៥- សម រង្សុី ជាវីរជនខាងក្បត់ជាតិ = បន្តវេនពីឪពុកក្បត់ជាតិរបស់ខ្លួនគឺសម សារី ?
៦- នយោបាយសម្លាប់ខ្លួនឯង = ដេីម្បីកុំឲ្យបក្សប្រឆាំងត្រូវរំលាយទណ្ឌិតមេឧទ្ទាម បានលាលែងពីតំណែងប្រធានបក្ស និងពីសមាជិកបក្ស ?
៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាអ្នកនយោបាយខុសគេ = ធ្វើ នយោបាយពីមានទៅក្រ ពីរីកចម្រេីនមកអន់ថយ ពីរឹងមាំទៅបែកបាក់ខ្ទេចខ្ទីរគ្មានសល់ ពីនៅក្នុងស្រុកទៅរត់ចោលស្រុកគ្មានថ្ងៃវិលត្រឡប់ ?
៨- ទណ្ឌិតដកពិសោធន៏ថ្ងៃ ៩ វិច្ឆិកា ២០១៩ = ដកពិសោធន៏ថ្ងៃ៩វិច្ឆិកា ជារៀងរហូត ?
៩- ចលនានយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ប្រៀបដូចទឹកហូរ = គឺអត់វិលត្រឡប់ជារៀងរហូត ?
១០- នយោបាយគោះទឹកបង្អេីលត្រី = បានក្លាយជាការពិតអត់កែប្រែ ?
ដោយ, សិលា