ខេត្តកំពងើស្ពឺ÷ក្រុមការងារចម្រុះ GOLF21 ត្រូវបានអង្គភាពការពារកុមារកំពុងធ្វើបេសកកម្មស្វែងរកជនល្មើស។៊ក្រុមការងារចម្រុះ GOLF21 ត្រូវបានបង្កើតឡើង បន្ទាប់ពីមានករណីរំលោភ និងប៉ុនប៉ងសម្លាប់ ទៅលើកុមារីអាយុ១៤ឆ្នាំម្នាក់ នៅខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង១២ថ្ងៃត្រង់មានបុរសជាអ្នកជិតខាងម្នាក់បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះ ជាកុមារីអាយុ១៤ឆ្នាំ បានចូលទៅជួយ។ លុះចូលដល់ក្នុងផ្ទះ ក៏ត្រូវគេវាយ ហើយរំលោភ។ ជនរងគ្រោះបានតដៃ ព្យាយាមរំដោះខ្លួន ប៉ុន្តែជនល្មើសបានយកញញួរមកវាយទៅលើជនរងគ្រោះយ៉ាងខ្លាំង បង្កអោយសន្លប់បាត់ស្មារតី។
ជនល្មើសបានខ្ទាស់សោរផ្ទះទុកជនរងគ្រោះនៅខាងក្នុង ហើយរត់គេចខ្លួន។ នៅវេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៏ចាប់ផ្តើមដើររក។ អ្នកជិតខាងបានឮសម្លេងស្រែករកជំនួយមកពីក្នុងផ្ទះជនល្មើស ក៏បានគាស់បើកទ្វារ ហើយឃើញជនរងគ្រោះក្នុងស្ថានភាពធីងធោង និងមានរបួសធ្ងន់ជាច្រើនកន្លែងនៅលើផ្នែកក្បាល និងដងខ្លួន។
ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លៀមៗ។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ចុះទៅពិនិត្យ។ កន្លែងកើតហេតុត្រូវបានកំណត់ និងសំណាកវេជ្ជសាស្រ្តត្រូវបានប្រមូលពីវត្ថុតាងដែលមាន និងពីជនរងគ្រោះ។ ដោយសារស្ថានទម្ងន់នៃរបួស អង្គភាពការពារកុមារ (CPU) បានរៀបចំបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ទាំនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អង្គភាពការពារកុមារ (CPU) និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងរយៈពេលដែលព្យាបាលនៅក្នុងរាជធានី។
អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រសួងមហាផ្ទៃ, និងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះ GOLF21។ អត្តសញ្ញានជនល្មើសត្រូវបានកំណត់ ហើយបេសកកម្មស្វែងរកគឺកំពុងតែដំណើរការ។
“កុមារីនេះបានរងគ្រោះពីអំពើវាយប្រហារយ៉ាងសាហាវ ដែលបង្កអោយមានរបួសយ៉ាងធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត ហើយក្នុងពេលបច្ចុប្បន្នស្ថិតក្នុងស្ថានភាពសន្លប់។ ជូនសម្រាប់ជនល្មើស ប្រសិនបើកំពុងតែអានសារនេះ ខ្ញុំណែនាំអោយមកប្រគល់ខ្លួនដល់សមត្ថកិច្ចដែលនៅជិតបំផុត ព្រោះក្រុមការងារយើងនឹងធ្វើគ្រប់យ៉ាងដើម្បីស្វែងរកអ្នក វាគ្រាន់តែជារឿងមុនឬក្រោយទេ។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU)។
រូបភាព អង្គភាពការពារកុមារបង្កើតឡើង បន្ទាប់ពីមានករណីរំលោភ និងប៉ុនប៉ងសម្លាប់ ទៅលើកុមារីអាយុ១៤ឆ្នាំម្នាក់ នៅខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង១២រសៀល មានបុរសជាអ្នកជិតខាងម្នាក់បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះ ជាកុមារីអាយុ១៤ឆ្នាំ បានចូលទៅជួយ។ លុះចូលដល់ក្នុងផ្ទះ ក៏ត្រូវគេវាយ ហើយរំលោភ។ ជនរងគ្រោះបានតដៃ ព្យាយាមរំដោះខ្លួន ប៉ុន្តែជនល្មើសបានយកញញួរមកវាយទៅលើជនរងគ្រោះយ៉ាងខ្លាំង បង្កអោយសន្លប់បាត់ស្មារតី។
ជនល្មើសបានខ្ទាស់សោរផ្ទះទុកជនរងគ្រោះនៅខាងក្នុង ហើយរត់គេចខ្លួន។ នៅវេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៏ចាប់ផ្តើមដើររក។ អ្នកជិតខាងបានឮសម្លេងស្រែករកជំនួយមកពីក្នុងផ្ទះជនល្មើស ក៏បានគាស់បើកទ្វារ ហើយឃើញជនរងគ្រោះក្នុងស្ថានភាពធីងធោង និងមានរបួសធ្ងន់ជាច្រើនកន្លែងនៅលើផ្នែកក្បាល និងដងខ្លួន។
ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លៀមៗ។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ចុះទៅពិនិត្យ។ កន្លែងកើតហេតុត្រូវបានកំណត់ និងសំណាកវេជ្ជសាស្រ្តត្រូវបានប្រមូលពីវត្ថុតាងដែលមាន និងពីជនរងគ្រោះ។ ដោយសារស្ថានទម្ងន់នៃរបួស អង្គភាពការពារកុមារ (CPU) បានរៀបចំបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ទាំនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អង្គភាពការពារកុមារ (CPU) និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងរយៈពេលដែលព្យាបាលនៅក្នុងរាជធានី។
អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រសួងមហាផ្ទៃ, និងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះ GOLF21។ អត្តសញ្ញានជនល្មើសត្រូវបានកំណត់ ហើយបេសកកម្មស្វែងរកគឺកំពុងតែដំណើរការ។
“កុមារីនេះបានរងគ្រោះពីអំពើវាយប្រហារយ៉ាងសាហាវ ដែលបង្កអោយមានរបួសយ៉ាងធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត ហើយក្នុងពេលបច្ចុប្បន្នស្ថិតក្នុងស្ថានភាពសន្លប់។ ជូនសម្រាប់ជនល្មើស ប្រសិនបើកំពុងតែអានសារនេះ ខ្ញុំណែនាំអោយមកប្រគល់ខ្លួនដល់សមត្ថកិច្ចដែលនៅជិតបំផុត ព្រោះក្រុមការងារយើងនឹងធ្វើគ្រប់យ៉ាងដើម្បីស្វែងរកអ្នក វាគ្រាន់តែជារឿងមុនឬក្រោយទេ”៕
ដោយ៖ សូរិយា