បើកម៉ូតូប្រើប្រាស់ល្បឿនលឿនមិនប្រយ័ត្នដួលបោកក្បាលស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ​ប្រើ​ប្រាស់​ល្បឿន​លឿន​មិនប្រយ័ត្នបណ្ដាលឱ្យរេចង្កូតដួលបោកក្បាលនឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១​ លើផ្លូវលេខ៣៣៤ ត្រង់ចំណុច​ភូមិព្រៃ​ម្នាស់​ ឃុំសំឡី​ ស្រុកកំពង់រោទ៍ ខេត្ត​ស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ឆន ចាន់ណាក់ អាយុ៣៧ឆ្នាំ រស់ភូមិស្វាយ ឃុំ សំឡី ស្រុកកំពង់រោទ៍ ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិត​ឆ្នាំ​២០១៣ ពាក់ស្លាកលេខបាត់ដំបង​១O​ -៦០៥៧​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ប្រើ​ប្រាស់​ល្បឿន​លឿន​ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរេចង្កូតដួលបោកក្បាលនិឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាបប្រពៃណី ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print