ខេត្តកំពង់ចាម÷ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមបានឡើងខ្លាំងក្នុង១យប់កម្ពស់ជិត១ម៉ែត្រនៅថ្ងៃទី២៧ខែកក្កដា។
មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបាន
បញ្ជាក់នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១នេះថាស្ថានភាពកំពស់ទឹកទន្លេមេគង្គបានឡើងខ្លាំងក្នុង១យប់ដល់កំពស់ជិត១ម៉ែត្រ។
ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានឡើងកម្រិត៨,០៤ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,៩៨ម៉ែត្រ កំពស់ទឹកនាពេលនេះ បើធៀបទៅនឹងឆ្នាំកន្លង ទៅទឹកមានកំពស់៤,៣០ម៉ែត្រប៉ុណ្ណោះ។
ដោយឡែកបើយោងតាមការព្យាករណ៍រយះពេល៣ថ្ងៃរបស់ក្រសួងធនធានទឹកវិញ គឺទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ដែលនៅផ្នែកខាងលើខេត្តកំពង់ចាមគឺបានបន្តឡើងរហូតដល់ថ្ងៃ២៩ខែ កក្កដា ហើយខេត្តកំពង់ចាមនឹងបន្តឡើងមកវិញដល់ថ្ងៃទី២៩កក្កដាដូចគ្នា៕
...
ដោយ៖ សូរិយា