អគ្គិសនីកម្ពុជា៖ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F8) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួល និងជួសជុលខ្សែបណ្ដាញតង់ស្យុង(MV)

ចែករំលែក៖

ភ្នំពេញ៖ អគ្គិសនីកម្ពុជា​ សូម​ជូន​ដំណឹង​ស្ដីពី​ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F8) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួល និងជួសជុលខ្សែបណ្ដាញតង់ស្យុង(MV) ។ 

ជាក់ស្ដែង​សេចក្តីជូនដំណឹងនេះ​ បានបញ្ជាក់ថា​ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩​ និង០០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F8) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួល និងជួសជុលខ្សែបណ្ដាញតង់ស្យុង(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិក្រាំងអង្រ្កង និងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (២)ភូមិគោកឃ្លាង ភូមិរោងចក្រ ភូមិច្រះ ភូមិត្រពាំងស្វាយ និងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា (៣)ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (៥)ភូមិចំការឪឡឹក ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៦)សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដូច្នេះ​អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២​ និង០០នាទីថ្ងៃត្រង់។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

សូមអរគុណ!

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print