ខេត្តបាត់ដំបងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៩៥នាក់ ខណៈអ្នកជាសះស្បើយចំនួន៤៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកជំងឺកូវីដ-១៩នៅតែមានការកើនឡើងខ្ពស់រហូតដល់ចំនួន ១៩៥នាក់បន្ថែមទៀត ខណៈអ្នកព្យាបាលជាសះស្បើយចំនួន ៤៥នាក់ ។

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភ: និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ ឃើញថាមានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែកករណីព្យាបាលជាសះស្បើយមានចំនួន៤៥នាក់។
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង ១៩៥នាក់ខាងលើ ក្នុងនោះរួមមាន
អ្នករស់នៅក្នុងសង្កាត់អូរចារ ចំនួន ១០នាក់, សង្កាត់ចំការសំរោងចំនួន ០៣នាក់, សង្កាត់ព្រែកព្រះស្តេចចំនួន ០៤នាក់, សង្កាត់ទួលតាឯកចំនួន ០៧នាក់, សង្កាត់ស្លាកែតចំនួន០២នាក់, សង្កាត់រតនៈចំនួន១៣នាក់, សង្កាត់ស្វាយប៉ោចំនួន០២នាក់, ស្រុកបវេល ចំនួន០៦នាក់, ស្រុកឯកភ្នំចំនួន ០៦នាក់, ស្រុកសង្កែចំនួន០៣នាក់, ស្រុកសំឡូត ចំនួន០២នាក, ស្រុករុក្ខគីរីចំនួន ០២នាក់, ស្រុកមោងឫស្សី ចំនួន ៤៧នាក់, ស្រុករតនមណ្ឌលចំនួន ០៣នាក់ , ស្រុកបាណន់ ចំនួន ០៣នាក់, ស្រុកភ្នំព្រឹកចំនួន១៥នាក់, ស្រុកសំពៅលូន ចំនួន១៣នាក់, ស្រុកកំរៀង ចំនួន១៦នាក់, ខេត្តត្បូងឃ្មុំចំនួន ០៦នាក់, ខេត្តព្រៃវែងចំនួន ២៣នាក់, ខេត្តកំពត ចំនួន០១នាក់, ខេត្តតាកែវចំនួន ០១នាក់, ខេត្តកណ្ដាលចំនួន ១នាក់, ខេត្តសៀមរាប ចំនួន០៦នាក់។ ដោយឡែកករណីព្យាបាលជាសះស្បើយចំនួន៤៥នាក់។

គួរបញ្ជាក់ថា ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ ចំនួន ២.៨១៧នាក់ បានព្យាបាលជាសះស្បើយចំនួន១.៦១៨ នាក់ ករណីស្លាប់ចំនួន៣០ នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបងចំនួន ១.១៦៩នាក់៕

 

...

 

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print