ចិនបានសាងសង់រូងក្រោមដី រាប់រយរក្សាទុកកាំជ្រួចមីស៊ីល

ចែករំលែក៖

នៅថ្ងៃទី២៧ខែកក្កដា មន្ទីរបញ្ចកោណអាមេរិក និងតំណាងរាស្ត្រគណបក្សសាធារណរដ្ឋបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងក្រោយចិនបានបង្កើនកម្លាំង បរមាណូ ក្រោយពេលទីក្រុងប៉េកាំង បានបង្កើនការសាងសង់ បន្ថែមរូងក្រោមដីរក្សាទុកកាំជ្រួចមីស៊ីល។

តាមរបាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក AFS បានឲ្យដឹងថា តាមរូបភាពពីផ្តាយរណបបង្ហាញឲ្យឃើញថា ចិនកំពុងតែសាងសង់ ទីក្រុងក្រោមដីដើម្បីរក្សាទុកកាំជ្រួចមីស៊ីលនៅតំបន់ Yumen ភាគខាងកើតតំបន់ស៊ីជាំង ។
តាមរបាយការណ៍របស់អាមេរិក ចិនបានសាងសង់ ទីតំាងក្រោមដីដល់ទៅ ១២០ កន្លែងរក្សាទុកកាំជ្រួចមីស៊ីល ស្ថិតនៅតំបន់Yumen ជាតំបន់វាលរហោស្ថាន ។ ទីបញ្ជាការកម្លាំងទាហានអាមេរិក បានលើកឡើងថា«នេះជាលើកទីពីរហើយដែល យើងបានមើលឃើញពីការគំរាមកំហែងកាន់តែខ្លាំង ពីប្រទេសចិន»។
កាលពីដើមខែកក្កដា ក្រសួងការបរទេសអាមេរិក បានប្រកាសថាចិនបានខិតខំ«សន្សំកម្លាំង»បរមាណូគួឲ្យបារម្ភបំផុត ។ អាមេរិកបានអំពាវនាវចិនចូលរួម នៅក្នុងវិធានការកាត់បន្ថយសកម្មភាពដែលអាចបង្កឲ្យមាន ការប្រកួតប្រជែងអាវុធ និងបង្កអសន្តិសុខនៅក្នុងតំបន់»។
តាមរបាយការណ៍របសមន្ទីរបញ្ចកោណអាមេរិក បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២០ចិនមានក្បាលគ្រាប់បរមាណូ ប្រមាណ ២០០គ្រាប់ ហើយពេលនេះអាចកើតឡើងជាច្រើន ក្នុងពេលចិនបង្កើនការអភិវឌ្ឍន៍យោធាកាន់តែខ្លាំង៕ ដោយ៖សាធី

...

រថយន្តផ្ទុកមីស៊ីលបាលីស្ទិកអន្តរទ្វីប DF-5B ចូលរួមក្នុងពិធីព្យុហយាត្រាយោធាក្នុងឱកាសទិវាបុណ្យជាតិចិនឆ្នាំ ២០១៩ ។ (រូបភាព៖Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print