រូបភាពស្តីពីពលករចិនដែលធ្វើការនៅក្នុងប្រទេសប៉ាគីស្ថាន គឺត្រូវយកកាំភ្លើងតាមជាប់ខ្លួនពេលទៅធ្វើការ ក្រោយពេលមានករណីបាញ់ប្រហារ សម្លាប់វិស្វករជាច្រើនរូបនៅក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្មានថ្ងៃក្រោយពេលដែលរថយន្តក្រុងនៅប៉ាគីស្ថានដឹកវិស្វករចិន៩នាក់រងការសម្លាប់នៅក្នុងខេត្ត Khyber Pakhtunkhwa នៅពេលនេះពលរដ្ឋចិនដែលទៅធ្វើការគឺបានយកកាំភ្លើងAK-47ទៅជាប់តាមខ្លួន។ នៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាបានបង្ហោះរូបភាព ស្តីពីពលករចិនយកកាំភ្លើងតាមខ្លួនពេលទៅធ្វើការ។ ការផ្ទុះរថយន្តក្រុងត្រូវបានចិនចាត់ទុកថាជាសកម្មភាពវាយប្រហារភេរវកម្ម។ ទាំងនោះគឺជាការបរាជ័យរបស់ប៉ាគីស្ថាននៅក្នុងការការពារពលរដ្ឋចិនដែលធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ក្នុងគម្រោងធំៗជាច្រើនរបស់រដ្ឋាភិបាលនិងក្រុមហ៊ុនចិននៅទីនោះ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា បុរសពីររូបត្រូវបានគេដឹងថាជាជនជាតិចិនបានយកកាំភ្លើងAK-47 ជាប់តាមខ្លួនពេលទៅមើលការដ្ឋានសាងសង់។ ការយកកាំភ្លើងតាមខ្លួនទើបអាចការពារសុវត្ថិភាពបានដោយក្រុមភេរវករបានសំដៅទៅលើពលរដ្ឋចិននៅទីនោះ ៕ដោយ៖ធីរីណា