ខេត្តបន្ទាយមានជ័យ÷ ក្រុមក្មេងស្ទាវ១ក្រុមប្រដាប់ដោយកាំបិត និងដុំថ្ម ដេញកាប់ និងគប់ជនរងគ្រោះម្នាក់ ផ្អើលពេញក្រុងសិរីសោភ័ណ។ ក្រោយពីធ្វើសកម្មភាពហើយគេចបាត់អស់សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុមើលតាមរយ:កាមេរ៉ាសុវត្ថិភាពទើបឈានដល់ឃាត់ខ្លួនបានក្មេងស្ទាវ១នាក់។ការដេញកាប់នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លុះនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាCD ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព ហើយបញ្ជូនមកមូលដ្ឋានកងរាជ អាវុធហត្ថក្រុងដើម្បីសាកសួរ។
នៅមុខកម្លាំងកងរាជអាវុធហត្ថជន សង្ស័យ បានឆ្លើយសារភាពថា៖ រូបគេពេលដេញកាប់នោះមានគ្នា៤នាក់១គឺជារូបខ្លួននិង ១ឈ្មោះ យូរ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ទាំងអស់រស់នៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២ឈ្មោះ អាំង ពុយរាំង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ៣ឈ្មោះ រ័ត្ន អាយុប្រហែល១៦ឆ្នាំ ៤មិនស្គាល់ ឈ្មោះ ត្រូវជាមិត្តភ័ក្ររបស់ឈ្មោះ រ័ត្នបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងគប់ដុំថ្មទៅលើជនរងគ្រោះឈ្មោះ ផេម ទីណា ភេទប្រុស បណ្តាលឲ្យរបួសព្រោះមានរឿងគំនុំចាស់កន្លងមករួចគេខ្លួនបាត់៕
ដោយ៖ សូរិយា