ខេត្តស្វាយរៀង:រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនដែលធ្លាប់ចូលទៅធនាគារហត្ថា សាខាស្រុកស្វាយជ្រំតូបលក់មាសខាងត្បូងផ្សារវាលយន្ត និងបន្ទប់ថែទាំជំងឺទូទៅ នូសំអូន សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ព្រោះមានអ្នកវិជ្ជមានកូវិត១៩ទៅទីនោះ។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា
ទី១
ដោយអ្នកជំងឺកូវិត១៩មាន
បុរសឈ្មោះ ឡាំ សុខម៉េង អាយុ ៥២ឆ្នាំ នាយកតំបន់ធនាគារហត្ថា រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំនិងទីតាំង ធនាគារហត្ថា សាខាស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
ទី២ដោយមាន ស្រ្តីឈ្មោះ អ៊ិន ចាន់នីម អាយុ ៤២ឆ្នាំ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនិងទីតាំងនៅ តូបលក់មាសខាងត្បូងផ្សារវាលយន្ត គិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
និងទី៣មាន បុរសឈ្មោះ ពៅ វីរៈ អាយុ ១៧ឆ្នាំ រស់នៅភូមិបឹង ឃុំអង្គតាសូ ស្រុកស្វាយជ្រំនិងទីតាំង បន្ទប់ថែទាំជំងឺទូទៅ នូ សំអូន គិតចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន