បុរសម្នាក់ទទួលទានបាយថ្ងៃត្រង់រួចផឹកទឹកអួលបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តក្រចេះ÷មន្ត្រីនគរបាលស្រុកសំបូរ បញ្ជាក់ថា ការស្លាប់របស់បុរសម្នាក់គឺពិតជាស្លាប់ដោយសារអួលទឹក បន្ទាប់ពីជនរងគ្រោះបានទទួលទានបាយថ្ងៃរួច និងបានហូបទឹកតាមក្រោយក៏បណ្តាលឲ្យអួលស្លាប់។

អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា បានបញ្ជាក់ថា នគរបាលបានពិនិត្យសាកសពជនរងគ្រោះ ក៏ដូចជាពិនិត្យសំណាករកមេរោគកូវីដ១៩ តែលើដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ក៏ដូចជាមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ។ ដូច្នេះនគរបាលបានសន្និដ្ឋានថា ការស្លាបស់ជនរងគ្រោះគឺពិតជាបណ្តាលមកពីអួលទឹក ដូចតាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះ។

ជនរងគ្រោះឈ្មោះ ម៉ី មាន អាយុ៥៥ឆ្នាំ មានទីលំនៅចំណុចអូរថ្ម ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ បានជួបហេតុការណ៍អួលទឹកស្លាប់កាលពីវេលាម៉ោង១ថ្ងៃត្រង់ទី២៨ ខែកក្កដា ក្រោយពីជនរងគ្រោះបានទទួលទានបាយថ្ងៃ រួចបានហូបទឹកបណ្តាលឲ្យអួលស្លាប់មួយរំពេច។

ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យពីមន្ត្រីនគរបាលស្រុកសំបូររួចមកឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារអួលទឹកប្រាកដមែន។ សពក៏ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពដែលត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ៕ ដោយ៖សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print