ក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅយប់ថ្ងៃទី២៨ ខែកក្កដាថា មានអ្នកឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងកន្លងមក ចំនួន៦.៥៥៩នាក់ ។ ជាមួយគ្នានេះដែរក៏មានមនុស្ស៤.៥១១នាក់បានជាសះស្បើយផងដែរ។
ក្នុងចំណោអ្នកឆ្លងថ្មីទាំង ៦.៥៥៩នាក់ មានករណីនាំចូលពីក្រៅប្រទេស៤នាក់ ។ ចំនួនអ្នកឆ្លងថ្មីក្នុងថ្ងៃនេះ គឺថយចុះជាង កាលពីថ្ងៃទី២៧ខែកក្កដាដែលមានអ្នកឆ្លងជិត៧ពាន់នាក់ ។ នៅទីក្រុងហូជីមិញមានករណីឆ្លងខ្ពស់ជាងគេដដែល ដោយមានអ្នកឆ្លងសរុបក្នុងរយៈពេល២៤ម៉ោង មាន ៤.៤៤៩នាក់ គឺថយចុះផងដែរ ។
សរុបអ្នកឆ្លងនៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៨ខែកក្កដា មាន១១៨. ៦១២នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេស ២.២០៧នាក់។ នៅពេលនេះ មានខេត្តក្រុងចំនួន៥ប៉ុណ្ណោះដែលមិនមានករណីឆ្លងថ្មីក្នុងរយៈពេល១៤ថ្ងៃកន្លងមក។
ក្នុងពេលជាមួយគ្នានេះដែរ វៀតណាមបានចាក់វ៉ាក់សាំងសរុបជាង៥លានដូសហើយ ក្នុងនោះមានពលរដ្ឋ៤,៥លាននាក់ចាក់ដូសទីមួយ និង៤៥០ពាន់នាក់ចាក់បានដូសទីពីរ។ វៀតណាមបានបង្កើនសកម្មភាពចាក់វ៉ាក់សាំង ក៏ដូចជារិឹតត្បិតសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលឲ្យបានល្អបំផុតដើម្បីជួយឲ្យជីវភាពរស់នៅបានល្អប្រសើរដូចដើមវិញ៕ដោយ៖ធីរីណា
រូបថត៖minh họa