ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារក្រុមហ៊ុនអ៉ីស្ស៊ីផេសខនត្រូល EPC បានបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសំខាន់ៗក្នុង
ស្រុករមាសហែក ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតវីរុសកូវីដ-១៩ក្នុងសហគមន៍។
លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សៅ សុខា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលបានរៀបចំក្រុមការងារក្រុមហ៊ុនអ៉ីស្ស៊ីផេសខនត្រូល EPC ដែលដឹកនាំដោយលោក ជា សុវណ្ណមករា ជាប្រធានក្រុមហ៊ុន ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតវីរុសកូវីដ-១៩ក្នុងសហគមន៍។
លោកបន្តថា ទីតាំងសំខាន់ៗរួមមាន៖
ទី១-ចំណុចគល់ស្ពានទឹកវិលរហូតដល់វិទ្យាល័យរមាសហែក
ទី២-សាលាស្រុករមាសហែក
ទី៣-កងវរសេនាតូចលេខ១ (ចំការខ្នុរ)
ទី៤-ចំណុចទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ត្រាច
ទី៥-សាលាបឋមសិក្សាកំពង់ត្រាច
ទី៦-អធិការដ្ឋាននគរបាលស្រុក
ទី៧-ផ្នែកសឹករងស្រុក
ទី៨ គណបក្សប្រជាជនកម្ពុជាស្រុក
ទី៩-ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកំពង់ត្រាច
ទី១០-ផ្សារសំរោង
ទី១១-មណ្ឌលសុខភាពសំរោង
ទី១២-ស្នាក់ការគណបក្សកម្ពុជាឃុំអង្គប្រស្រែ
ទី១៣-ភូមិតាត្រាវ និងភូមិកំពង់ត្រាច។
ក្នុងឱកាសនោះលោកក៏សូមជូនពរលោកប្រធានក្រុមហ៊ុន និងក្រុមការងារមានសុខភាពល្អ ជោគជ័យក្នុងការងារ និងជៀសឆ្ងាយពីជំងឺចង្រៃផ្សេងៗផងដែរ៕
ដោយ៖ យឹម សុថាន