ចៅក្រមពន្យារពេលការកាត់ទោសម្តាយ ដើម្បីរង់ចាំមើលកូនស្រីឈ្នះមេដាយប្រាក់អូឡាំពិក

ចែករំលែក៖

កីឡាការិនីហាត់កាយសម្ព័ន្ធអាមេរិក Jordan Chiles បានឡើងទៅឈរនៅលើកំពូលតារាងនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដោយឈ្នះប្រាក់សម្រាប់ក្រុមរបស់នាងបន្ទាប់ពីការដកខ្លួនរបស់តារាសម្តែងស៊ីមសេនបេស។

សារព័ត៌មាន BBC Sport បានផ្សាយថា ម្តាយរបស់ Chiles ឈ្មោះ Gina ត្រូវជាប់ពន្ធនាគារ១ឆ្នាំនិង១ ថ្ងៃពីបទឆបោក ប៉ុន្តែត្រូវបានពន្យារពេលការកាត់ទោសបន្ទាប់ពីមានការទទូចអង្វរយ៉ាងមេត្ដាធម៌ ដូច្នេះគាត់អាចមើលកូនស្រីរបស់គាត់ចូលរួមប្រកួតកីឡាអូឡាំពិក ដោយទទួលបានមេដាយប្រាក់ផងដែរ។

ម្តាយរបស់ Jordan Chiles អ្នកស្រី Gina បានបើកដំណើរការភ្នាក់ងារអចលនវត្ថុមួយឈ្មោះថា Vision Propery Management LLC ដែលបានបោកប្រាស់អតិថិជននៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ តាមរយៈសំណើអាជីវកម្មដែលមានលក្ខណៈប្រឌិត។ គាត់បានប្រើមូលនិធិកិបកេងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនដែលមានចំនួនសរុបជាង១លានដុល្លារ។

អ្នកស្រីប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា២០ឆ្នាំ ប៉ុន្តែបន្ទាប់ពីមានការចោទប្រកាន់ថា មានកំហុសនាងត្រូវបានផ្តន្ទាទោសនៅរដ្ឋ Oregon កាលពីខែវិច្ឆិកាដល់ទៅ៣៦៦ថ្ងៃនៅក្នុងគុក ហើយនាងត្រូវសងវិញចំនួន១,២លានដុល្លារនៅពេលនាងត្រូវបានដោះលែង។

ក្រុមគ្រួសាររបស់កីឡាការិនី Jordan Chiles បានផ្លាស់ប្តូរពីទីក្រុងវ៉ាស៊ីនតោនទៅរដ្ឋតិចសាស់ក្នុងឆ្នាំ២០១៩ ដើម្បីឲ្យ Jordan Chiles អាចហ្វឹកហាត់នៅកន្លែងហាត់ប្រាណដើម្បីត្រៀមប្រកួតផ្សេងៗជាមួយកីឡាការិនី Simone Biles ហើយចាប់តាំងពីពេលនោះមកអ្នកទាំង២បានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នា ៕ (រូបភាព ៖ BBC Sport)ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print