លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រជុំជាមួយគណៈកម្មការទី៩នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ÷គណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងមានការចូលរួមពីសមាជិក​ សមាជិការដ្ឋសភា​ បានជួបប្រជុំជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

កិច្ចប្រជុំខាងលើ ផ្តោតលើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដើម្បីឧស្សាហ៍កម្ម ៤.០ គោលនយោបាយអភិវឌ្ឃវិស័យទូរគមនាគមន៍ ICT ការគ្រប់គ្រង់ប្រព័ន្ធអុិនធឺណិត ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាតិ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល បញ្ហាប្រឈម ទិសដៅបន្តរបស់ក្រសួង។ ពិសេសគឺស្វែងយល់ពីប្រសិទ្ធិភាពនៃការប្រតិបត្តិច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងច្បាប់ស្តីពីទូរគមនាគមន៍៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print