ក្មេងស្រី អាយុ​១១​ឆ្នាំ ទៅឃ្វាលគោក្នុងព្រៃម្នាក់ឯងត្រូវជនល្មោភកាមចាប់រំលោភសេពសន្ថវ:រំលង១ថ្ងៃទើបចាបើជនសង្ស័យបាន

ចែករំលែក៖

ខេត្តព្រះវិហារ៖​ កម្លាំង នគរបាល​ស្រុក ជាំ​ក្សាន្ត បាន​ស្រាវជ្រាវ ឈានដល់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ក្នុងករណី​រំលោភ ក្មេងស្រី អនីតិជនអាយុ​១១​ឆ្នាំ បន្ទាប់ពី​រត់រត់គេចខ្លួនបាន១ថ្ងៃ​។​
ការឃាត់ខ្លួនជនសង្ស័យរូបនេះប្រព្រឹត្តទៅនៅ ថ្ងៃទី​២៨ខែកក្កដា ឆ្នាំ​២០២១​ វេលា​ម៉ោង ១៧ និង​៣៥​នាទី ស្ថិតនៅ​ចំណុច ភូមិ​កោង​យោង ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេ​ត្តព្រះវិហារ ។​
មន្រ្តីនគរបាលស្រុកជាំក្សាន្តបានឲ្យដឹងថា
​ជនសង្ស័យ មានឈ្មោះ ហ៊​ន រតនៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ភា​កិច្ច សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពី​វេលា​ម៉ោង ១២​និង​៣០ នាទីរសៀល ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ មាន​ករណី​ចាប់រំលោភ ក្មេងស្រី​ម្នាក់អាយុ​១១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខណ:ជនរងគ្រោះ ទៅ​ឃ្វាលគោ មាន​គ្នា​ចំនួន ៣ នាក់​។ ពេល​ជនរងគ្រោះ ដើរទៅ​ដេញគោតែម្នាក់ឯង នៅ​ចំណុច​វាលស្រែ​ចំបក់ ចម្ងាយ​ជាង ១ គីឡូ​ម៉ម៉ែត្រ ស្រាប់តែចេញមុខជនសង្ស័យ​មិនដឹងមកពីណាក៏ចាប់រំលោភនាងបានសម្រេច តែម្តង​។ ក្រោយពី​ចាប់រំលោភរួច ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់ រហូតដល់​រសៀល ថ្ងៃទី​២៨ ខែកក្កដា ជន​នោះ ត្រូវបាន​ក្មេងរងគ្រោះជួបមុខក៏ប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួន​តែម្តង​។​

​ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះជនសង្ស័យ ត្រូវបាន​នគរបាល ស្រុក​ជាំ​ក្សាន្ត បញ្ជូន​ខ្លួន ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត ដើម្បី​ការិយាល័យ​ជំនាញ​បន្ត​អនុវត្ត នីតិវិធី កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់ សាលាដំបូង ខេត្តព្រះវិហារ​កាត់ទោសតាមច្បាប់៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print