លោកបណ្ឌិត ជា មុនីឫទ្ធិ: ប្រឆាំងដាច់ខាតចំពោះទង្វើដែលយកបញ្ហាតាមដានប្រភពដើមនៃជំងឺវីរុសកូវីដធ្វើនយោបាយធូបនីយកម្ម !

ចែករំលែក៖

ភ្នំពេញ, ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានសរសេរលើកឡើងថា, ថ្មីៗនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានទទួលបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានXinhua ដោយលោកបានលើកឡើងថា ការតាមដានប្រភពដើមនៃជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រដ៏តឹងរឹងបំផុត គួរតែប្រកាន់ខ្ជាប់នូវស្មារតីវិទ្យាសាស្ត្រ ជំនាញ និងភាពជាក់ស្តែង។ លោកប្រឆាំងដាច់ខាតចំពោះទង្វើដែលយកបញ្ហាតាមដានប្រភពដើមនៃជំងឺវីរុសកូវីដធ្វើនយោបាយធូបនីយកម្ម។ គាំទ្រនិងណែនាំឈានទៅរកទិសដៅត្រឹមត្រូវសម្រាប់កិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសជាសកលនិងការតាមដានប្រភពដើមនៃជំងឺវីរុស។

ឆ្លើយតបជាមួយការលើកឡើងរបស់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក(WHO)ដែលបានលើកឡើងអំពីគម្រោងផែនការដំណាក់កាលទី២ស្តីពីការតាមដានប្រភពដើមនៃជំងឺវីរុស។ លោកបានលើកឡើងថា ផែនការនេះ មិនត្រូវគ្នាជាមួយនឹងសេចក្តីសន្និដ្ឋាននិងអនុសាសន៍ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងWHOថា“មិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍”។ បានស្ដែងយ៉ាងច្បាស់ថា នេះបានទទួលរងការជ្រៀតជ្រែកពីផ្នែកនយោបាយណាមួយ បានបាត់បង់ស្មារតីវិទ្យាសាស្ត្រនិងកិច្ចសហប្រតិបត្តិការ។

លោកយល់ថា ចិនបានធ្វើជាគំរូល្អដល់ប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុស។ ហើយបស្ចឹមប្រទេសមួយចំនួនបន្ទាប់ទទួលរងផលវិបាកលើកិច្ចប្រយុទ្ធប្រឆាំងនៅក្នុងប្រទេសខ្លួន ដើម្បីជាការបិទបាំងផលប៉ះពាល់អវិជ្ជមាននិងបង្វែរការមិនពេញចិត្តរបស់ប្រជាជន បាន“ទម្លាក់កំហុស ”ទៅលើចិនដោយមិនពិចារណាពីភាពជាក់ស្តែង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print