ខេត្តរតនគិរី៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដឹកនាំដោយអនុប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៥គ្រួសារ និង ស្ត្រីមេម៉ាយក្រីក្រ នៅភូមិជូយ និងភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែង កម្មវីធីផ្តល់អំណោយសង្គ្រោះនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ការផ្តល់អំណោយនេះ បានរៀបចំធ្វើនៅសាលាឃុំតាវែងលើ ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបានគឺ អង្ករ៥០គីឡូក្រាម, សង្ក័សី១០សន្លឹក, ( មុង ភួយ សារុង ក្រមា ) ត្រីខ១យួរ, មី១ កេស, ទឹកត្រី៣ដប, ប្រេងឆា១ដប, អំបិល២កញ្ចប់, សាប៊ូ១ថង់, ឆ្នាំង២, ចាន១០, ស្លាបព្រា១០, និងថវិកាមួយចំនួន ។
កាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានតែងតែគិតគូរពីសុខទុក្ខពលរដ្ឋរងគ្រោះដោយយថាហេតុគ្រប់តំបន់ដាច់ស្រយាល ៕ សុខ ខេមរា
...