លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនលោកតា លោកយាយ ដែលមានអាយុ ១០០ឆ្នាំ ដល់ ១១៣ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, សូមជម្រាបជូនថា, កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ ដែលមានអាយុ ១០០ឆ្នាំ ដល់ ១១៣ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តសៀមរាប ដែលទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ តែងគិតគូដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាលើបញ្ហាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈានដល់សម្តេចមានប្រសាសន៍ប្រកាសជាសាធារណៈបន្ថែមទៀតថា, ជនមានពិការភាពគ្រប់រូប ត្រូវបានផ្តល់អាទិភាពទទួលបានវ៉ាក់សាំងកូវីដ-១៩។
សម្តេចបន្តថា, សូមបងប្អូនអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែងក្នុងទូទាំងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, ជនពិការភាពត្រូវបានផ្តល់អតិភាពជាក្រុមទទួលបានវ៉ាក់សាំងកូវីដ-១៩។
សូមបងប្អូនមានពិការភាពទាំងអស់​ ទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​ អោយបានគ្រប់ៗគ្នា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print