ខេត្តបន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ ជាប្រធានក្រុមប្រតិបត្តិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩យោធភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យ មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ក្នុងកិច្ចការខិតខំប្រឹងប្រែងរបស់កងកម្លាំងយោធភូមិភាគទី៥ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ដូសទី២ ដែលប្រព្រឹត្តទៅយ៉ាងរលូន ទាំង៨មណ្ឌល ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕
ដោយ៖ សូរិយា