ភ្នំពេញ, នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទី លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រដែលជីវភាពខ្វះខាតចំនួន ៦០គ្រួសារ នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា, អំណោយដែលបានយកទៅចែកជូន ក្នុង១គ្រួសារទទួលបានអង្ករ ១០គក្រ,ឃីត១កញ្ចប់ ( ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងម៉ាសចំនួន ២០) ។
សូមជម្រាបជូនដល់បងប្អូនរស់នៅក្នុងរាជធានីភ្នំពេញ អោយបានដឹងផងដែរ ! បម្រាមគោចរ
នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ (រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១)
អ្នកដែលល្មើសនឹងត្រូវផាកពិន័យ ម៉ូតូ ២០ ម៉ឺនរៀល / រថយន្ត ១ លានរៀល ដោយគ្មានការលើកលែងឡើយ!។ យប់មុិញនេះសូម្បីតែលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះដឹកនាំក្រុមការងារពិនិត្យការអនុវត្តវិធានការនេះ ចាប់តាំងពីម៉ោង ៩និង០០នាទី យប់រហូតដល់ម៉ោង ៣ភ្លឺតែម្ដង៕
ដោយ, សិលា